លោកជំទាវ មាន សំអាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងខ្សែវិដេអូស្តីពី សមិទ្ធផលសំខាន់ៗរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា នីតិកាលទី៤
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងខ្សែវិដេអូស្តីពី សមិទ្ធផលសំខាន់ៗរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភានីតិកាលទី៤ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។